អគ្គនាយក​ដ្ឋាន​ថវិកា​បំពេញមុខ​ងារ​ជា​សេនាធិការ​ឱ្យ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លើ​បេសកកម្ម​គ្រប់គ្រង​ថវិកា​ថ្នាក់​ជាតិ​ក្នុង​គោលដៅ​ធានា​ឱ្យ​មានការ​បែងចែក និង​ប្រើប្រាស់​ធនធាន​ថវិការដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព សក្ក័​សិទ្ធ​ភាព និង​ចីរភាព។

អគ្គនាយក​ដ្ឋាន​ថវិកា មាន​ភារកិច្ច​ដូចតទៅ៖

  • កសាង​សេចក្តី​ព្រាងច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ច្បាប់​កែតម្រូវ និង​បទបញ្ជា​ហិរញ្ញវត្ថុ​សាធារណៈ
  • រៀបចំ​ការអនុវត្ត​ច្បាប់​ស្តី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ ច្បាប់​ហិរញ្ញវត្ថុ បទបញ្ជា​ហិរញ្ញវត្ថុ​សាធារណៈ និង​ច្បាប់​ដែល​មានការ​ពាក់ព័ន្ធ​ផ្សេងទៀត
  • ចូលរួម​ក្នុង​ការងារ​កសាង​សេចក្តី​ព្រាងច្បាប់​ទូទាត់​ថវិកា
  • រៀបចំ​កម្មវិធី​ចំណាយ​សាធារណៈ​ទៀងទាត់ ដោយ​ផ្អែកលើ​កម្មវិធី​ចំណូល​សាធារណៈ ដែល​ត្រូវ​បាន​រៀបចំ​ដោយមាន​ការពិគ្រោះ​យោបល់​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ
  • អនុវត្ត​ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ដំណើរការ​ជាប្រចាំ និង​សម្រាប់​គម្រោង​វិនិយោគ​សាធារណៈ​របស់ក្រ​សួង ស្ថាប័ន​ដោយ​ផ្អែកលើ​ច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ច្បាប់​កែតម្រូវ លិខិត​បទដ្ឋាន​ពាក់ព័ន្ធ និង​កម្មវិធី​វិនិយោគ​ប្រចាំឆ្នាំ ដែល​បាន​ទទួលការ​អនុម័ត​រួច
  • ត្រូ​តពិនិត្យ​ហិរញ្ញវត្ថុ​លើ​ការអនុវត្ត​ចំណាយ​ថវិកា​របស់​រដ្ឋបាល​ថ្នាក់​ជាតិ
  • រៀបចំ​អាទិភាព​វិនិយោគ​ប្រចាំឆ្នាំ សម្រាប់​គោលបំណង​ថវិកា​នី​យក​ម្ម​លើ​គម្រោង​វិនិយោគ​សាធារណៈ ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ

អគ្គនាយក​ដ្ឋាន​ថវិកា មាន​រចនាសម្ព័ន្ធ​ដូច​ខាងក្រោម៖

អគ្គនាយក

o ឯកឧត្តម ហាវ រតនៈ ប្រ​ទិ​ភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយក​ដ្ឋាន​ថវិកា

អគ្គនាយករង

o លោក អ៊ុង លុយ​ណា

o លោក រស់ បរម

o លោក​បណ្ឌិត ស្រី វុធ

o លោក ហ៊ុ​ក ប៉េង​សែ

o លោក គឹម កែវ​មុនី​រ័ត្ន

o លោកស្រី ឈុន ដា​លីន

ប្រធាន​នាយកដ្ឋាន

o លោក ឡាយ សុ​ខឃៀង (នាយកដ្ឋាន​ថវិកា​នី​យក​ម្ម)

o លោក ហេង ស៊ីនឿ​ន (នាយកដ្ឋាន​ហិរញ្ញ​កិច្ច)

o លោក វង្សី វិចិត្រ (នាយកដ្ឋាន​វិនិយោគ)

o លោក ល័ស ពិនិត្យ (នាយកដ្ឋាន​កិច្ចការ​ទូទៅ)