អគ្គនាយកដ្ឋានថវិកាបំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើបេសកកម្មគ្រប់គ្រងថវិកាថ្នាក់ជាតិក្នុងគោលដៅធានាឱ្យមានការបែងចែក និងប្រើប្រាស់ធនធានថវិការដ្ឋប្រកបដោយប្រសិទ្ធភាព សក្ក័សិទ្ធភាព និងចីរភាព។
អគ្គនាយកដ្ឋានថវិកា មានភារកិច្ចដូចតទៅ៖
- កសាងសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ច្បាប់កែតម្រូវ និងបទបញ្ជាហិរញ្ញវត្ថុសាធារណៈ
- រៀបចំការអនុវត្តច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ច្បាប់ហិរញ្ញវត្ថុ បទបញ្ជាហិរញ្ញវត្ថុសាធារណៈ និងច្បាប់ដែលមានការពាក់ព័ន្ធផ្សេងទៀត
- ចូលរួមក្នុងការងារកសាងសេចក្តីព្រាងច្បាប់ទូទាត់ថវិកា
- រៀបចំកម្មវិធីចំណាយសាធារណៈទៀងទាត់ ដោយផ្អែកលើកម្មវិធីចំណូលសាធារណៈ ដែលត្រូវបានរៀបចំដោយមានការពិគ្រោះយោបល់ជាមួយអង្គភាពពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អនុវត្តការផ្តល់ហិរញ្ញប្បទានសម្រាប់ដំណើរការជាប្រចាំ និងសម្រាប់គម្រោងវិនិយោគសាធារណៈរបស់ក្រសួង ស្ថាប័នដោយផ្អែកលើច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ច្បាប់កែតម្រូវ លិខិតបទដ្ឋានពាក់ព័ន្ធ និងកម្មវិធីវិនិយោគប្រចាំឆ្នាំ ដែលបានទទួលការអនុម័តរួច
- ត្រូតពិនិត្យហិរញ្ញវត្ថុលើការអនុវត្តចំណាយថវិការបស់រដ្ឋបាលថ្នាក់ជាតិ
- រៀបចំអាទិភាពវិនិយោគប្រចាំឆ្នាំ សម្រាប់គោលបំណងថវិកានីយកម្មលើគម្រោងវិនិយោគសាធារណៈ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ
អគ្គនាយកដ្ឋានថវិកា មានរចនាសម្ព័ន្ធដូចខាងក្រោម៖
• អគ្គនាយក
o ឯកឧត្តម ហាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា
• អគ្គនាយករង
o លោក អ៊ុង លុយណា
o លោក រស់ បរម
o លោកបណ្ឌិត ស្រី វុធ
o លោក ហ៊ុក ប៉េងសែ
o លោក គឹម កែវមុនីរ័ត្ន
o លោកស្រី ឈុន ដាលីន
• ប្រធាននាយកដ្ឋាន
o លោក ឡាយ សុខឃៀង (នាយកដ្ឋានថវិកានីយកម្ម)
o លោក ហេង ស៊ីនឿន (នាយកដ្ឋានហិរញ្ញកិច្ច)
o លោក វង្សី វិចិត្រ (នាយកដ្ឋានវិនិយោគ)
o លោក ល័ស ពិនិត្យ (នាយកដ្ឋានកិច្ចការទូទៅ)